កណ្តាលថ្ងៃត្រង់ ដោយ ណូយ វ៉ាន់ណេត ភ្លេងសុទ្ធ

កណ្តាលថ្ងៃត្រង់ ដោយ ណូយ វ៉ាន់ណេត ភ្លេងសុទ្ធ

Kondal Thngai Trong Karaoke By Noy Vanneth-Pleng Soth-Kolabsoor

ចំពោះចំណងជើងបទ កណ្តាលថ្ងៃត្រង់ ស្តាប់មើលទៅទំនងដូចជាមិនមែនចំណងជើងពិតនៃបទចំរៀងទេ ប៉ុន្តែដោយមិនទាន់ បានស្រាវជ្រាវ រកឃើញពីចំណងជើងពិតឬយ៉ាងណា កុលាបស សូមដាក់ទៅតាមដែល មហាជន និង ម្ចាស់បទភ្លេង គឺ ផលិតកម្ម ហង្សមាស/រស្មីហង្សមាស សិនទៅចុះ ។ ចំណែកឯទំនុកច្រៀង និងបទភ្លេងដែលនិពន្ធ ដែលដាក់ជាមរតកដើមនេះ ក៏ពុំទាន់អាចបង្ហាញ លោកអ្នកបានច្បាស់ ពីឈ្មោះពិតប្រាកដ ដោយអ្នកនិពន្ធរូបណាដែរ (យើងខ្ញុំនិងរៀបចំ កែសម្រួលដាក់ជូនជាថ្មីនៅពេលដែលអាចស្រាវជា្រវរកឃើញ នៅពេលក្រោយ) ។

រីឯបទភ្លេងសុទ្ធ (ខារ៉ាអូខេ វីដេអូ) ដែលាបានរៀបរៀងនិងបង្ហាញជូនខាងក្រោម ជាសំនៀងដែលច្រៀងដោយ លោក ណូយ វ៉ាន់ណេត ថតនៅផលិតកម្ម ហង្សមាស/រស្មីហង្សមាស ដែលមានការសម្រួលតន្ត្រីដោយ លោក សួងពុទ្រា និងបានបង្ហោះជូន នៅក្នុងឆានែល យូធូបរបស់ កុលាបស ។

Credit to Y/t: youtube.com/HangMeasVideo F/b: @RHM.Production

Background Credit: Royalty Free Motion Background Loops HD, Wedding Background Animation 

ទំនុកច្រៀង បទ កណ្តាលថ្ងៃត្រង់ (Lyrics):

1- កណ្តាលថ្ងៃត្រង់ កំពុងដងទឹក បងឈរស្ទើរភ្លឹកនឹកឃើញសម្រស់ ថ្លៃឆោមនិមលរំដួលដីកោះ បងលង់សម្ផស្ស ឃើញអូនងូតទឹកម្នាក់ឯង

2-សាច់អើយ!សាច់ខ្ចីដូចបណ្តូលចេក បានទាក់កែវភ្នែកជាប់ចិត្តក្រៃលែង បងលបមើលស្ងួនលាក់ខ្លួនគុម្ពត្រែង អូនចុះម្នាក់ឯង ងូតទឹកទន្លេថ្លាយង់

បន្ទរ- កោះកែវលាក់ទុកស្នេហ៍ខ្ញុំ ដូចផ្កាក្រពុំម្តុំក្បែរមាត់កំពង់ ជួបអូនម្តងនួនល្អងអូនពេញក្រមុំ ដូចចន្ទពេញវង់ រះចំកណ្តាលនាហ្វូងតារា

3- ពេលរៀមនិទ្រាស្រមៃឃើញភក្រ្ត កោះកែវកុំលាក់អ្នកជាមេបា ធ្វើបុណ្យនឹងខ្ញុំជួបជុំស្នេហា សូមសន្យាមិនឪ្យចិន្តាព្រួយបារម្ភឡើយ៕

មតិយោបល់មួយចំនួន ចំពោះបទចំរៀង កណ្តាលថ្ងៃត្រង់

ពិតមែនតែបទចំរៀងមួយជាបទចាស់ (មរតកដើម) តែក៏ទទួលបានការគាំទ្រស្តាប់និង ច្រៀងកម្សាន្ត ពីមហាជនខ្មែរ គួសមដែរ ជាពិសេសយុវវ័យដែល ជាបុរស និងអ្នកដែលមានវ័យកណ្តាល ។ ជាក់ស្តែង បទភ្លេងដែល ជាប្រភេទមីឌី របស់ឆានែល ដុំពេជ្រ (DomPic Karaoke) ដែលបានបង្ហោះក្នុងឆានែលយូធូប របស់ខ្លួន ជាងមួយឆ្នាំកន្លងមកហើយនោះ គឺបានទទួលការទស្សនា ដល់ទៅជាង ២លាននិង៧សែនដង  និងមានការចុច Like ជាង ២០០០ រួចមកហើយ។

ប្រសិនបើលោកអ្នក ចូលចិត្តស្តាប់ ឬច្រៀងលេងកំសាន្តខារ៉ាអូខេ ជាមួយភ្លេងប្រភេទបែប មីឌី អាចចុចវីដេអូដែលបានបង្ហាញជូន នៅខាងក្រោមនេះបានផងដែរ។

ខាងក្រោមនេះដែរ កុលាបស សូមនាំអារម្មណ៍លោកអ្នក មកស្តាប់សំនៀងដើម របស់លោក ណូយ វ៉ាន់ណេត នៅក្នុងកម្មវិធី សំនៀងឯក ដែលផលិតដោយស្ថានីយ៍ទូរទស្សន៍ បាយ័ន ដែលបានបង្ហោះដោយ ឆានែលយូធូប ឈ្មោះ សំនៀងឯក (Samneang Eak) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ដែលបានទទួល ការទស្សនា រហូតដល់ជាង ៦៥ ០០០ ដង និង មានការចុច Like ជាង ៣០០ គិតត្រឹម ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨ នេះ

បន្ទាប់ពីបានថតជាចំរៀងកាយវិការ ដោយផលិតកម្មរស្មីហង្សមាស ដែលច្រៀងដោយ លោក ណូយ វ៉ាន់ណេត សម្រួលតន្ត្រីដោយ លោក សួង ពុទ្រា ជាលើកទីមួយ រួចមក ផលិតកម្មដដែលនេះ ក៏បានរៀបចំថត ជាលើកទីពីរ ទៀតដែរ។ ដោយលើកទីពីរការថតគឺ ច្រៀងដោយ លោក សាពូន មីដាដា សម្រួលតន្ត្រីជាថ្មី ដោយលោក ម៉ម សុគន្ធា និងថតជាលក្ខណៈបែបជា ក្នុងស្ទូឌីយូ និងមានកំដរ រូបភាពក្នុងឆាក ដោយមានជាអ្នកប្រគុំភ្លេងជាមួយឧបករណ៍ ភ្លេងថ្មីៗ ទំនើបៗ ព្រមទាំងមានតារាល្បីៗ ចូលរួមរាំកំដរផងដែរ។

វីដេអូបន្ទាប់នេះគឺបានបង្ហាញដោយ ឆានែល យូធូបឈ្មោះ Ty Tuy ដែលបានទទួលការគាំទ្រ ទស្សនា ជាង ១៣ ០០០ ដង និងមានការចុច Like ២៦ដង

ប្រសិនបើចូលចិត្តស្តាប់ភ្លេងឬ ច្រៀងខារ៉ាអូខេ សូមកុំភ្លេចណា! រង់ចាំតាមដាន  និង កំសាន្តជាមួយកុលាបស ដែលនឹងមាននូវបទថ្មីៗ ពីរោះៗអាប់ឡូត ជារៀងរាល់ថ្ងៃ ។