ទឹកកក និង អត្ថប្រយោជន៍ ហួសពីការស្មាន ចំពោះសុខភាពរាងកាយ

តើការទឹកកកពិតជាមានអត្ថប្រយោជន៍ ហួសពីការស្មាន ចំពោះសុខភាពរាងកាយមែនឬទេ?

ទឹកកក និង អត្ថប្រយោជន៍​ហួសពីការស្មាន​ចំពោះសុខភាពរាងកាយ

អ្នកពិតជាស្គាល់ទឹកក ហើយក៏ពិតជាចូលចិត្តទទួលទានណាស់មែនទេ? មិនតែប៉ុណ្ណោះ ក៏ធ្លាប់បានប្រើវាដើម្បីស្អំ បន្ធូរអាការៈ ផ្សេងៗ ដូចជាការបន្ថយកំដៅ រឺ បំបាត់ការឈឺចាប់ នៅពេលដែលអ្នក កំពុងតែមានរបួសស្រួចស្រាវ ដូចជាការដួលតិចតួច កាត់បន្ថយ ភាពជាំនៅកន្លែង ដែលមានរបួសជាដើម។
ប៉ុន្តែប្រហែលជាលោកអ្នកភាគច្រើនប្រាកដជាមិនបានដឹងអំពី អត្ថប្រយោជន៍ដ៏អស្ចារ្យ ហួសពីការស្មានរបស់វា នៅពេលដែលលោកអ្នកគ្រាន់តែ ស្អំទឹកកក ក្នុងមួយថ្ងៃ ២ដង ត្រង់ចំនុចកញ្ចឹង-ក នោះទេ ។

តើមានអ្វីកើតឡើងនៅពេលដែលអ្នកអនុវត្ត វិធីដ៏សាមញ្ញមួយនេះ? តើវាធ្វើអ្វី?

ដាក់ទឹកកកឱ្យចំកញ្ចឹង-ក ដូចក្នុងរូប (Put the ice on The Feng Fu Point)

ដាក់ទឹកកកឱ្យចំកញ្ចឹង-ក ដូចក្នុងរូប (Put the ice on The Feng Fu Point)

ការស្អំទឹកកកនៅត្រង់កញ្ចឹង-ក រយៈពេល២០នាទី ពិតជាអាចជួយអ្នកបានជាច្រើន ប្រៀបដូចទៅនឹងការចាក់ម្ជុលវិទ្យាសាស្ត្ររបស់គ្រូពេទ្យបុរាណចិនអញ្ចឹង ។ ចំនុចត្រង់កញ្ចឹង-ក (The Feng Fu Point) ត្រូវបានប្រើប្រាស់ដោយអ្នកចាក់ម្ជុលវិទ្យាសាស្ត្រ ដោយសារវាពាក់ពន្ធ័ ទៅនឹងតំបន់សុខភាពផ្សេងៗដែលជាចំនុចលំហូរនៃថាមពល និងមុខងារផ្សេងៗនៃសរីរាង្គរបស់ខ្លួនមនុស្ស។

 **វិធីសាស្ត្រអនុវត្ត

យើងត្រូវធ្វើនៅពេលព្រឹកមុនពេលទទួលទានអាហារ មិនត្រូវបរិភោគ ឬផឹកអ្វីនោះទេ ហើយនិង ធ្វើម្តងទៀតនៅពេលយប់ មុនពេលចូលគេង ប៉ុន្តែអ្នកគួរតែធ្វើការសម្រាក ២ ថ្ងៃរវាងការព្យាបាលម្តងៗ ។ គេងផ្កាប់មុខ ដោយដាក់ដុំទឹកកកស្អំត្រង់កញ្ចឹងក រួចទុកវាចោលរយៈពេល ២០នាទី។ អ្នកប្រហែលជាមានអារម្មណ៍ថាត្រជាក់រយៈពេល ៣០វិនាទី ដំបូង តែក្រោយមកវានឹងមានកំដៅក្តៅឡើង អ៊ុនៗវិញ ។ អ្នកអាចប្រើបង់រុំ ក្រម៉ារុំុ ឬអ្វីផ្សេងទៀតដែលអ្នកមានដើម្បីអោយទទួលបានទឹកកកជារាងដុំតូចល្មម (ទស្សនានិងស្វែងយល់បន្ថែមជាមួយវីដេអូបង្ហាញខាងក្រោម សំរាប់ការខ្វះខាតក្នុងការប្រែសំរួល)។

**អត្ថប្រយោជន៍

  • ជួយអោយដំណេកប្រសើរឡើង អ្នកនឹងដេកល្អប្រសើរជាងមុន ។
  • ជួយព្យាបាលបញ្ហាក្រពះពោះវៀន ជួយអោយមានការរំលាយអាហារបានត្រឹមត្រូវ និងធ្វើអោយប្រពន្ធ័រំលាយអាហារ ធ្វើការកាន់តែប្រសើរឡើង ។
  • ជួយកាត់បន្ថយការឈឺក្បាល ការឈឺធ្មេញ និង ការឈឺចាប់នៅក្នុងសន្លាក់ផងដែរ ។
  • បំបាត់ជំងឺផ្តាសាយញឹកញាប់ និងជួយការពារពីជំងឺហឺត ជួយអោយការដកដង្ហើម កាន់តែប្រសើរឡើង ។
  • ជួយគ្រប់គ្រងដំណើរការខុសប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត និងជំងឺនៃក្រពេញទីរ៉ូអីដ Thyroid Gland ។
  • ប្រឆាំងក្នុងការចុះខ្សោយប្រពន្ធ័ប្រសាទ និងឆ្អឹងខ្នង ។
  • ជួយគ្រប់គ្រងភាពតានតឹង អស់កំលាំង ធ្វើអោយមានអារម្មណ៍ល្អ និងអាចធ្វើឱ្យប្រសើរឡើងសុខភាពផ្លូវចិត្ត។
  • ការធាត់និងកង្វះអាហារូបត្ថម្ភ ។
  • វដ្តរដូវមិនទៀងទាត់និងការគ្មានកូន ។
  • វាអាចជួយបំបាត់បញ្ហា PMS ។

**កំណត់ចំណាំ (បញ្ជាក់)

វិធីសាស្ត្រនេះ មិនមែនជាការព្យាបាលជំងឺណាមួយខាងលើនេះឡើយ វាគ្រាន់តែជាការជួយអោយរាងកាយទាំងមូល ធ្វើការបានប្រសើរឡើង ដោយការព្យាបាលចំណុច ហ្វេងហ្វូ (The Feng Fu Point) អ្នកនឹងរក្សាបាននូវតុល្យភាពប្រពន្ធ័ការពាររាងកាយ និងនាំយកតុល្យភាពអោយរាងកាយឡើងវិញ ។

**ប្រការចៀសវាង និង អនុសាសន៍

សូមកុំប្រើការព្យាបាលនេះ ប្រសិនបើអ្នកគឺជាស្រ្តីមានផ្ទៃពោះ, មានជំងឺឆ្កួតជ្រូក ឬវិកលចរិក ឬមានជំងឺបេះដូង។ ប្រសិនបើមានការមន្ទិលសង្ស័យចំពោះអាការៈប្លែកៗ ផ្សេងៗ ដែលកើតមានឡើងក្នុងខ្លួន ហើយប្រការដែលសំខាន់នោះគឺ អ្នកគួរតែទទួលការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ
ខាងក្រោមនេះជាវីដេអូ ដែលនឹងបង្ហាញជូនលោកអ្នក ពីការអនុវត្តន៍ ដោយ  A Place To Heal

Healing Your Body With Ice by A Place To Heal

**ទីបញ្ចប់

យើងខ្ញុំសង្ឃឹមថា អត្ថបទនេះនិងបានជាប្រយោជន៍ ចំពោះការធ្វើអោយសុខភាពលោកអ្នកកាន់តែប្រសើរឡើង ។ ប្រសិនបើលោកអ្នកចូលចិត្តអាន និង គិតថាអត្ថបទមានប្រយោជន៍ សូមជួយចែករំលែកទៅអ្នកជាទីស្រលាញ់របស់អ្នក ហើយក៏សូមមេត្តាអធ្យាស្រ័យ ចំពោះការខ្វះខាត ក្នុងការប្រែសំរួល និង កំហុសផ្សេងៗ ដែលកើតមានឡើងដោយអចេតនា ។
យើងខ្ញុំរង់ចាំទទួលនូវរាល់ការរិះគន់ កែលំអរ ពីសំណាក់លោកអ្នកដោយក្តីរីករាយ  តាមរយៈការខមមិន នៅខាងក្រោមអត្ថបទ ឬ ទាក់ទងមកយើងខ្ញុំតាម សារអេឡិចត្រូនិច ឬ ទំរង់ផ្សេងៗ។ ប្រភពពីយូធូប៖ A Place To Heal