អាហារចម្លែក ទាំង៧ដែលលក់តាមផ្លូវ ក្នុងប្រទេសចិន

អាហារចម្លែក ទាំង៧មុខលក់តាមផ្លូវ  ដែលអ្នកគួរសាកល្បង នៅពេលបានទៅលេង ប្រទេសចិន!

អាហារចម្លែក ទាំង៧មុខលក់តាមផ្លូវទាំងនេះ ប្រហែលជាមានលោកអ្នក ខ្លះធ្លាប់បានញ៉ាំ និង ភ្លក្សរសជាតិ រួចមកហើយ ព្រោះមានខ្លះក៏មាន ដាក់លក់នៅក្នុងប្រទេសយើងដែរ ។

សំរាប់លោកអ្នកដែល បានធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេស ជាពិសេសបើលោកអ្នកបានទៅលេង ប្រទេសចិន ហើយចូលចិត្តសាកល្បងនូវរាល់ចំណីប្លែកៗ ថ្ងៃនេះ កុលាបស (Kolabsoor) សូមណែនំាអាហារដែលបានដាក់លក់ នៅតាមផ្លូវ (Street Foods) ដែលគួរអោយខ្លាច និងចម្លែកបំផុត តាមផ្លូវនានាក្នុងប្រទេសចិន។

យើងដឹងហើយថា ប្រទេសចិន ជាប្រទេសដែលឋិតនៅក្នុងតំបន់អាស៊ី ហើយជាប្រទេសដែលមាន ប្រវត្តិសាស្ត្រ និង អរិយធ៌ម ដ៏យូរលង់ ព្រមទាំជាប្រទេសដែលមាន ចំនួនប្រជាជនច្រើនជាងគេផងដែរ។ ប្រជាជនខ្មែរយើងភាគច្រើននោះ ក៏បានអោយតំលៃ និង មានទំនោរ និយមទៅលើអរិយធ៌ម របស់ប្រទេសនេះដែរ ដូចជាមាន ប្រារព្ធ ពីធីចូលឆ្នាំចិន, ការសែនព្រេន រៀបចំ កុងម៉ា, ជំនៀងផ្ទះ, សែនឆេងម៉េង, និងជំនឿដែលពាក់ព័ន្ធ ជាមួយនិង ក្បួនហុងស៊ុយ ជាដើមដោយសារតែមានជាប់ខ្សែស្រលាយកាត់ចិន ។

នៅប្រទេសកម្ពុជា យើងក៏មាន ដាក់លក់អាហារចម្លែកៗ ជាច្រើនដែរដែលប្រទេស នៅខាងប៉ែក អឺរ៉ុប គេមិនដែលទទួលទានទេ ដូចជាប្រភេទសត្វល្អិត អាពីង, ចង្រិត, កន្តេះឡង់, ដួងដង្ហូវនាង, កណ្តូប និងអាហារផ្សេងៗទៀត ប៉ុន្តែងក្រោមនេះជាបញ្ជីនៃអាហារចម្លែក ទាំង៧មុខ  ដែលអ្នកគួរដឹង ហើយដែលនៅប្រទេសយើង មិនសូវជាឃើញមាន ឬមិនមានដាក់លក់ទេ។

ប៉ុន្តែមើលទៅប្រហែលជាអ្នកមិនចង់សាកល្បងហើយមើលទៅ! គ្រាន់តែអានទុកជាការកម្សាន្ត និងយល់ដឹង ជាមួយ កុលាបស ក៏បានដែរ

៧) ខ្យារដំរីដុត (Grilled Scorpions)

អាហារចម្លែក ខ្យារដំរីដុត (Grilled Scorpions)
ខ្យារដំរីដុតតាមផ្សារអាហារ ទីក្រុងប៉េកាំង – រូបភាពដោយ Robert Harding

ខ្យារដំរីដ៏ធំខ្មៅនិងគួរឱ្យខ្លាចទាំងនេះ ត្រូវបានគេចំអិន ដោយដុត និងដោយជាចង្កាក់ ដាក់លក់នៅតាមចញ្ចើមផ្លូវ តាមទីប្រជុំជន ក្នុងក្រុងប៉េកាំង នឹងហាំងចូវ។ ភ្ញៀវទេសចរណ៍ជាច្រើន ដែលបានទៅដល់ទីនោះ តែងតែព្យាយាមចង់សាកល្បង តែក៏មានអ្នកខ្លះ គ្រាន់តែចង់មើលដែរ តើអ្នកចង់សាក និងហ៊ានញាំុវាដែររឺទេ?

៦) សេះសមុទ្រដោតចង្កាក់ (Seahorse)

អាហារចម្លែក សេះសមុទ្រដោតចង្កាក់ (Seahorse)
សេះសមុទ្ទដោតចង្កាក់ ផ្លូវនៅ វ៉ាងហ្វូជីង (Wangfujing) – Wikimedia Commons

សេះសមុទ្រដោតចង្កាក់តូចៗនេះ ត្រូវបានគេចាប់ពីសមុទ្រជ្រៅៗ ក្នុងប្រទេសចិន។ ពួកវាទាំងអស់នេះ ត្រូវបានគេដាក់តាំលក់ នៅតាមចិញ្ចើមផ្លូវ វ៉ាងហ្វូជីង ទីក្រុងប៉េកាំង ប្រទេសចិន។ ចំពោះសេះសមុទ្ទ នៅប្រទេស យើងក៏មានដែរ តែចំពោះប្រជាជនមួយចំនួន គឺមិនសូវជាបានឃើញទេ ព្រោះនៅស្រុកយើង គេមិននិយមហូប ឬយកមកធ្វើម្ហូបទេ គឺភាគច្រើន មានតែនៅ កន្លែងលក់ឳសថបុរាណតែប៉ុណ្ណោះ ។ ប៉ុន្តែនៅឯប្រទេសចិន តាមបណ្តោយផ្លូវ វ៉ាហ្វូជីង ក្នុងទីក្រុប៉េកាំង ត្រូវបានគេតាំលក់ ជាម្ហូបសំរាប់ប្រជាជន និងសំរាប់ភ្ញៀវទេសចរណ៍ទៅវិញ …ចង់សាកដែរទេ?

៥) សត្វជីងជក់ហោះ (Dried Flying Lizards)

អាហារចម្លែក សត្វជីងជក់ហោះ (Dried Flying Lizards)
សត្វជីងចក់ហោះងៀត (Dried Flying Lizards) នៅហុងកុង – TripAdvisor

ងៀតសត្វជីងចក់ហោះ (Dried Flying Lizards) នេះជាសត្វម៉្យាងនៅស្រុកខ្មែរ ប្រហែលជាអត់មានទេមើលទៅវាមើលទៅគួរអោយញញើតណាស់ ប៉ុន្តែវាពិតជាឆ្ងាញ់ ប្រសិនបើបានទៅ ទីក្រុងហុងកុង គួរដើររកទិញ សត្វជីងចក់ហោះ នេះ សាកម្តងទៅ ប៉ុន្តែសួរត្រង់ថាអ្នកហ៊ានញាំុពួកវាដែរឬទេ?

សត្វជីងចក់ហោះដែលគេបានធ្វើជាងៀតស្ងួតនេះ លោកអ្នកអាចទៅរកបាន ដែលមានដាក់លក់នៅ ផ្សារកៅលន់ ទីក្រុងហុងកុង (Kowloon markets, Hong Kong) ប្រទេសចិន ដែលចាប់បើកលក់ នៅម៉ោង ៩:00 ព្រឹក ដល់ ម៉ោង ៦:00 ល្ងាច។

៤) មាន់អាយុមួយថ្ងៃ (One-day-old Chick)

អាហារចម្លែក មាន់អាយុមួយថ្ងៃ (One-day-old Chick)
មាន់អាយុមួយថ្ងៃ One-day-old Chick – រូបភាពដោយ  – MY SARISARI STORE

នេះជាកូនមាន់អាយុបានប៉ុន្មានថ្ងៃដែលគេយកមកបំពងធ្វើជាអាហារ ហើយដាក់លក់នៅតាមដងផ្លូវ មើលទៅគួរអោយអាណិតណាស់ តែវាបែរជាអាហារ ដែលពេញនិយមសំរាប់ប្រជាជននៅទីនោះទៅវិញ។

៣) ក្បាលទា (Duck Heads)

អាហារចម្លែក ក្បាលទា (Duck Heads)
ក្បាលទា -រូបភាពដោយ Next food stop

វាមិនចម្លែកទេក្បាលទាត្រូវបានគេយកមកបរិភោគនៅស្រុកខ្មែរយើងក៏មានដែរ ប៉ុន្តែសំរាប់ជនបរទេសនៅបែកអឺុរ៉ុបវាជារឿងចម្លែក។ នៅប្រទេសយើង ក្យាលទាមិនសូវជាមានការពេញនិយម ក្នុងការទទួលទាន ជាទូទៅដូចក្យាលមាន់នោះទេ (មានចំរៀងមួយបទដែលច្រៀងរបៀបជាកំប្លែងថា៖ ក្យាលមាន់ឆ្ងាញ់ជាង ក្យាលទា……) ប៉ុន្តែសំរាប់ប្រជាជនចិន គឺចូលចិត្តក្បាលទាណាស់ ជាពិសេស គឺអណ្តាតទា។ នៅតាមបណ្តា ភោជនីយដ្ឋាន ដែលមានលក់ម្ហូបចិន គឺមានលក់មុខម្ហូបនេះ ជាពិសេសម្ហូបដែលជនជាតិចិន ចូលចិត្តកុម៉ង់នោះគឺ អណ្តាតទាបំពង ។

ច្បាស់ណាស់ ថាតើមានសាច់ប៉ុន្មានដែលមាននៅលើចំពុះក្បាលទាតូចៗទាំងនេះ? ហើយរសជាតិនោះយ៉ាងម៉េចដែរ? បើប្រៀបធៀបជាមួយក្យាលទាដែលលក់នៅស្រុកខ្មែរ

២) សត្វរពីងបំពង (Deep Fried Massive Tarantula)

អាហារចម្លែក សត្វរពីងបំពង (Deep Fried Massive Tarantula)
សត្វរពីងបំពង ដោតចង្កាក់តាមផ្លូវ នៅក្នុងទីក្រុងប៉េកាំង – Pinterest

សត្វអាពីង (អាពីង) បំពងត្រូវបាន គេដោតចង្កាក់ ដាក់លក់នៅតាមផ្លូវ នៅក្នុងទីក្រុងប៉េកាំង។ វាពិតជាមិនប្លែកទេសំរាប់ប្រជាជនកម្ពុជាយើងមួយចំនួន ចំពោះសត្វរពីងបំង ព្រោះមានអ្នកខ្លះ មិនត្រឹមធ្លាបញ៉ាំទេ រហូតដល់យក ទៅត្រាំស្រាទាំងរស់ ដើម្បីទទួលទាន ព្រោះគិតថាជាថ្នាំអាចជួយព្យាបាលជម្ងឺទៀតផង។

សត្វរពីង មានលក់ក្នុងប្រទេសកម្ពុជា តាមដងផ្លូវនិង កន្លែមួយចំនួន តែប៉ុណ្ណោះ ហើយកន្លែងដែល មានលក់សម្បូរជាងគេនោះគឺ នៅផ្សារស្គន់ ។ តែអ្វីដែលប្លែកនៅពេលនេះគឺ ការដាក់លក់នៅប្រទេសយើង គឺលក្ខណៈ ជាថាស គរលើគ្នា ច្រើនរាប់សិបក្បាល ឯការដាក់លក់ នៅប្រទេសគេវិញគឺ គេដោយជាចង្កាក់ ហើយសំខាន់នោះគឺ រពីងនៅឯប្រទេសចិន មិនដឹងថាមានជាតិថ្នាំអីីខ្លះទៅ ណ៎! គួរតែសាកដែរទ?

តើអ្នកធ្លាប់ញាំុរពីងនៅស្រុកខ្មែរហើយរឺនៅ? សាកល្បងមើល ពិិតជាមានរសជាតិឆ្ងាញ់មែនណា!

១) ក្តាមបំពងទាំងមូលដោតចង្កាក់ (Fried Whole Crabs)

អាហារចម្លែក ក្តាមបំពងទាំងមូលដោតចង្កាក់ (Fried Whole Crabs)
ក្តាមចៀនបំពងទាំងមូល – Joanna Giles

ពិតណាស់ក្តាមជា អាហារសមុទ្ទ ដ៏ឆ្ងាញ់ និង ពេញនិយម ហើយក្តាមបំពង ឬ លីង នៅស្រុកខ្មែរ ច្រើនតែធ្វើជាមួយ ក្តាមស្រែ ហើយមិនសូវជានិយមប្រើជាមួយម្សៅបំពងទេ  ប៉ុន្តែនៅពេលនេះគឺ គេបំពងដោយប្រឡាក់ ជាមួយម្សៅ ដោតជាចង្កាក់ ហើយបំពងតែម្តង ។ ប្រសិនបើវាបំពងទាំងមូលថាមិនត្រូវ ទាល់តាសាកល្បងភ្លក់បានដឹង តែសំខាន់អ្នកប្រហែល ជាអាចចំណាយពេលពេញមួយថ្ងៃ ដើម្បីយកសំបកវាចេញពីធ្មេញរបស់អ្នក!!!  ម្ហូបនេះគឺមានដាក់លក់នៅក្នងផ្សារ យូយួន (Yuyuan Marketplace) ក្នុងទីក្រុង សៀងហៃ ប្រទេសចិន បើបានទៅដល់ទីនោះ កុំភ្លេចសាកល្បងណា ហើយបើរសជាតិិយ៉ាងម៉េចយ៉ាងម៉ា កុំភ្លេចចែករំលែកអោយគ្នាយើង បានដឹងផងពេលមកវិញ…

ប្រភពអត្ថបទ និងរូបភាព ដកស្រង់ ពី Amazingexplore.com
សំរាប់អត្ថបទជាភាសាអង់គ្លេសសូមចូលទៅកាន់ AmazingExplore

theary huot

Author of Kolabsoor.com will responsible with news related to Sport, Heaths and Socialize. Please help like, rate and our new post to encourage the best of new working.